Powered by Blogger.

Monday, October 27, 2014

ការយក​ចេក មក​បិទមុខ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

7:39 PM - By Unknown 0



​ម៉ាស​បិទមុខ​ដែល​អាច​ធ្វើឡើង​ពី​ផលិតផល​ ធម្មជាតិ ដូចជា​បន្លែ និង ផ្លែឈើ​មួយចំនួន អ្នក​អាច​រកបាន​នៅក្នុង​ទូទឹកកក​របស់​អ្នក​អាចធ្វើ​ឲ្យ​ស្បែក​របស់​អ្នកមាន​ សភាព​ទន់​និង ភ្លឺរលោង​។ ជាមួយគ្នានេះដែរ អ្នក​ក៏​អាច​យក​ចេក មក​បិទ លើ​ផ្ទៃមុខ ដោយ​វា​អាច ផ្តល់នូវ​អត្ថ ប្រយោជន៍ យ៉ាងច្រើន ក្នុងការ​ថែរក្សា​ស្បែក​របស់​អ្នក​។​


-​ផ្តល់​ភាព​សំណើម​ដល់​ស្បែក : ការយក​ចេក​មក បិទមុខ អាចធ្វើ​ឲ្យ​ផ្ទៃមុខ​របស់​អ្នកមាន​សំណើម និង​ធ្វើ​ឲ្យ​មាន​សភាព​ទន់ល្មើយ​។​
-​កម្ចាត់​កោសិកា​ចាស់ៗ​ចេញ : ការបិទ​មុខ​ដោយ​ចេក​អាចជួយ​ជម្រុះ​ចោល​កោសិកា ដែល​ងាប់​ចោល និង​ធ្វើ​ឲ្យ​ស្បែ​កមុខ មើលទៅ​មាន​សភាព​ស្រស់ថ្លា​។​

-​ការពារ​ការកើត​មុន : វា​ជួយ​ឲ្យ​ស្បែ​កមុខ​មាន​ខ្លាញ់​មាន​សំណើម ពីព្រោះ​មុន​អាច​កើតឡើង ដោយសារ​ផ្ទៃមុខ​មាន​សភាព​ស្ងួត​ខ្លាំងពេក​។​
-​ការពារ​ស្នាម​ជ្រីវជ្រួញ : វា​ជួយ​ការពារ​ស្បែក កុំ​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ក្មេង​ជាង​វ័យ​។​
- ការពារ​ការ​រលា​កដោយ​កម្តៅថ្ងៃ :  វា​ជា​ជំនួយ​ក្នុង​ការការពារ​កម្តៅថ្ងៃ ពីព្រោះ​ចេក​គឺ​សម្បូរ ទៅដោយ សារធាតុ​ប្រឆាំង​និង អុកស៊ីតកម្ម​ដែល សារធាតុ​អុកស៊ីត​កម្មនេះ​អាចធ្វើ​ឲ្យ ស្បែក មាន​ភាព​ជ្រីវជ្រួញ​៕

Tags:
About the Author

Lorem ipsum dolor sit amet, consectetur adipiscing elit. Pellentesque volutpat volutpat nibh nec posuere. Follow me @Bloggertheme9
View all posts by admin →

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

0 comments:

© 2014 Happy News. WP Theme-junkie converted by Bloggertheme9
Powered by Blogger.
back to top